khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសអនុប្រធានគណៈកម្មការ
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

    តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម ង៉ាន់ ចំរើន ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជំនួសឯកឧត្តម យស ផានីត្តា ដែលត្រូវទៅកាន់មុខតំណែងថ្មី។

    សូមជម្រាបថា គណៈកម្មការទី៥ព្រឹទ្ធសភា មានសមាសភាពដូចជា៖
    ១.ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធាន
    ២.ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធាន
    ៣.ឯកឧត្តម ឆាយ វណ្ណា លេខាធិការ
    ៤.ឯកឧត្តម ង៉ែត ចដ្តាវី សមាជិក
    ៥.ឯកឧត្តម សាយ បូរិន សមាជិក

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក